ហ្វេសប៊ុក៖ បើនិយាយដល់ឈ្មោះលោក ផែង វណ្ណៈ គឺប្រាកដជាមានមនុស្សជាច្រើនបានស្គាល់គាត់ជាក់ជាមិន ខាន។ ក្នុងនោះកាលពីម្សិលមិញថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម ក្រោយមានការគំរាមសម្លាប់ពីបុគ្គលម្នាក់ ដោយលោកបានសរសេរថា “ពេលដែលខ្ញុំចេញមុខរិះគន់បញ្ហាអសកម្មក្នុងសង្គម ឬ បញ្ហាបុគ្គលមានអំណាចខិលខូចមួយចំនួនដែលធ្វេីបាបរាស្ត្រទន់ខ្សោយ លទ្ធផលដែលខ្ញុំទទួលបានគឺ ការគំរាមកំហែង បំភិតបំភ័យ ប្ដឹងផ្ដល់ ។ ល ។ តែខ្ញុំមិនដែលខ្លាចក្រែងជនពាលទាំងនោះទេ បេីខ្ញុំខ្លាច ឬ ខ្ញុំភិតភ័យតាមការគំរាមកំហែងរបស់គេ ខ្ញុំមិនអាចជួយរាស្ត្រទន់ខ្សោយបានទេ ។
ជនពាលដែលចេះតែ គំរាមកំហែង តាម ហ្វេសប៊ុក បន្ទាប់មកក៏ Deactivate Account ខ្លួនឯងចោល គឺជាជនកំសាកបំផុត ។ បេីអស្ចារ្យណាស់ ចេញមុខតទល់ជាមួយ ផែង វណ្ណៈ មក កុំធ្វេីអណ្ដេីកក្នុងស្នូកបែបនេះ “។
គួរបញ្ជាក់ថាគណនីដែលបានគំរាមសម្លាប់លោក ផែង វណ្ណៈ នោះមានឈ្មោះថា កូនក្លា អភិជន ដែលបានសរសេរថា “អា ផែង វណ្ណៈ ហ្អែងកំប៉ិនព្រះពេជហ្អា រឿងឡានអញចូលក្រុង ឯងមិនដែលស្គាល់អញទេឫ អញផ្កាយពី ផ្ទៃប្រទេសវើយប្រយ័ត្តងាប់ដូចកែមឡី។ បងប្អូនៗជួយស៊ែអោយដល់វាផង”៕

