បរទស៖ នេះបើយោងតាមរយៈសារព័ត៌មាន MSN ដែលបានចេញ ផ្សាយនៅមុននេះបានអោយដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានស្លាប់ ហើយ៣នាក់រងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមយយកាលពីល្ងាចថ្ងៃសៅរ៍ នៅភាគខាងត្បូង តំបន់ South Dakota។
ក្នុងនោះដែរ យន្តហោះប្រភេទ Pilatus PC-12 ដែលមានមនុស្ស ជិះ ១២នាក់ បានធ្លាក់នៅក្បែងតំបន់ Chamberlian ប្រហែល ១៨០ម៉ាយភាគខាងលិច Sioux Falls ក្រោយការហោះហើរបាន បន្តិចចេញពីប្រលានយន្តហោះ Peter Knuson។
មនុស្ស ៣នាក់ត្រូវបានរងរបួស ហើយក្នុងចំំណោមអ្នកស្លាប់ ទាំង ៩នាក់ គឺមាន អ្នកបើកយន្តហោះ និងក្មេង ២នាក់ផងដែរ។ ហើយចំពោះមូលហេតុដែលបណ្តាលអោយធ្លាក់យន្តហោះនោះ នៅមិនទាន់ដឹងនៅឡើយទេ៕
ប្រភព៖ MSN