?គ្រឿងផ្សំមានដូចជា
ស្ករត្នោត
ល្ងរស
អំបិល
ខ្ទិះដូង
ម្សៅដំណើប
សណ្តែកលឿង
ម្សៅឆា (រូបយន្តហោះ)
ខ្ញី ប្រហែល ពីរដុំ
?វធីធ្វើ
♥️របៀបធ្វើទឹកស្ករ
មុនដំបូងយកខ្ញីមកហាន់ជាបន្ទះស្តើងៗ រួចយកឆ្នាំងដាក់ដាំដោយបើកភ្លើងល្មម ចាក់ស្ករត្នោតចូលកូរអោយឡើងក្រហមបន្តិចក៏ដាក់ខ្ញីទាំងអស់នោះចូល កូរអោយឡើងឈ្ងុយទើបចាក់ចុងខ្ទិះចូល បង់អំបិលបន្តិច កូរវាអោយពុះសព្វជាការស្រេចដោយទុកមួយអន្លើរសិន ។. ផ្លកមើលថារសជាតិផ្អែមល្មមឬនៅ ។
?របៀបធ្វើ ស្នូល នំ ប្រៃលមៗ
មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត រួចត្រាំវាចោលកន្លះ ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច រំងួសអោយរីកគោកទឹកល្អ បន្ទាប់មកទៀតយកមកកិនឬ សង្កត់អោយម៉ត់ល្អ ទើបយកមកពូនជាដុំតូចៗល្មម ជាការស្រេច។
?របៀបលាយម្សៅដំណើប
យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ បន្ទាប់យកមកលុនជាដុំមូលៗ ហើយសង្កត់អោយត្រប៉ែតលើបាតដៃ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ ជាការស្រេច ។
?របៀបលាយម្សៅសាគូ
សាគូ ត្រូវយកមកលាងទឹកអោយស្អាតហើយ ស្រង់ដាក់ចានរួចចាក់ទឹកក្តៅចូលល្មមអោយរីក បន្តិច ទុកអោយត្រជាក់បន្តិចដែរទើបយកម្សៅរូប យន្តហោះមកលាយបញ្ចូលអោយស្មើសព្វ ដូចក្នុងរូប រួចយកមកខ្ចប់ដូចម្សៅដំណើបដែរ ហើយ របៀបស្ងោរយកទឹកដាក់ចូលឆ្នាំងរាងជ្រៅបន្តិចងាយស្រួលស្ងោរ ដោយដាក់ដាំទឹកអោយពុះសិនទើបយក នំដែរខ្ចប់ទាំងអស់នោះមកបង់ចូលឆ្នាំងកំពុងពុះនោះ ដោយបើកភ្លើងល្មម កុំខ្លាំងពេក ទុករហូតដល់នំអណ្តែតឡើងមកលើ រាងយូរតិច បញ្ចាក់ថានំឆ្អិនល្អហើយ ។
ជាចុងក្រោយលោកអ្នកគ្រាន់តែដួសគ្រឿងផ្សំទាំងអស់នោះបញ្ចូលគ្នា ចូលក្នុងចានហើយស្រោចទឹកខ្ទិះដើមពីលើ និងរោយល្ងរលីងតិចៗជាការស្រេច ។ លោកអ្នកនឹងទទួលបានបង្អែមដ៏ឈ្ងុយឆ្ងាញ់ សំរាប់ជួបជុំគ្រួសារផងដែរ៕
ប្រភព៖ Housewife Post
