Connect with us

ព័ត៌មានជាតិ

ម្តាយ​ណា​មិន​រន្ធត់​!! ខំ​ពពោះ ៩​ខែ ១០​ថ្ងៃ ចុង​ក្រោយ​កូន​ស្លាប់​ពេល​សម្រាល

កណ្តាល​៖ នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ មានការ​ភ្ញាក់ផ្អើល មួយ​បាន​កើតឡើង​នៅ​ក្នុង​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព រស់ សុខ​ហេង ក្រោយ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​មក​សំរាលកូន តែ​បែរជា​កូន​ត្រូវ​ស្លាប់​ទៅ​វិញ​។

នេះ​បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ហេតុ​ការ​ស្លាប់​ទារក​ដែល​ទើបតែ​សំរាល​មកនេះ គឺ​បណ្តាល​មក​ពី​ក្រុម​គ្រូពេទ្យ​ខ្វះ​បច្ចេកទេស និង​ជំនាញ​។ ហើយ​សម្រាប់​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព រស់ សុខ​ហេង គឺ​មា​នទី​តាំងនៅ​កំពង់ដរ ម្ដុំ​ផ្សារ​ព្រែក​តូច ស្រុក​ស្អាង ខេត្តកណ្ដាល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​ទៅ​ដល់ទី​តាំង​ភ្លាម​ៗ ដើម្បី​ធ្វើការ​ពិនិត្យ​៕

Advertisement