ភ្នំពេញ៖ ក្រោមក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះទៅ លើក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ៣ទល់នឹង១។ ហើយមានឪកាស ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងប្រទេស វៀតណាម បន្តទៀត ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយ ដែលក្រុម ជម្រើសជាតិអាយុក្រោម ២២ឆ្នាំរបស់កម្ពុជាបានបង្កើតឡើង នឹងបានធ្វើអោយប្រជាជនកម្ពុជាមានការពេញចិត្តយ៉ាងខ្លាំង។
ក្នុងនោះដែរ យើងសូមលើកយកនៅគ្រាប់បាល់ ៣គ្រាប់របស់កីឡាករ អ៊ិន សុដាវីដ, សៀង ចន្ធា និងកែវ សុខផេង មកអោយប្រិយមិត្តទាំងអស់គ្នាមើលម្តងទៀត៕