ហ្វីលីពីន៖ នៅក្នុងពេលសន្និសីទសារព័ត៌មានការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនវៀតណាមអាយុក្រោម២២ឆ្នាំ vs កម្ពុជាអាយុក្រោម២២ឆ្នាំ លោក Park Hang Seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម បានបង្ហាញនៅចំណាប់អារម្មណ៍របស់ខ្លួនថា “ការប្រកួតជាមួយកម្ពុជានៅថ្ងៃស្អែក គឺមានអត្ថន័យ នឹងជាការប្រកួតដ៏លំបាកមួយ។ ហេតុផលដែលការប្រកួតថ្ងៃ ស្អែកមានអត្ថន័យព្រោះ បើយើងឈ្នះយើងនឹងឡើងទៅវគ្គ ផ្តាច់ព្រ័ត្រ។ ហើយវាជាការប្រកួតដែលលំបាកព្រោះកម្ពុជាស្ថិត ក្នុងពូល A ដូច្នេះកម្ពុជាលេងតិចជាងយើងមួយប្រកួត ហើយពួកគេចំនេញបានមួយថ្ងៃដើម្បីសំរាក តែយើងនឹងប្រឹងប្រែងរាល់អ្វីៗទាំងអស់សម្រាប់ថ្ងៃស្អែក”។
ក្នុងនោះលោកក៏បានបញ្ជាក់អំពីព័ត៌មានទាក់ទងនឹងមាន ខាងសារព័ត៌មានវៀតណាមទៅលួចថតរូបក្រុមជម្រើសជាតិកម្ពុជាពេលវឹកហាត់ផងដែរថា “យើងគោរពក្រុមកម្ពុជា យើងមិនដែលបញ្ជូនក្រុមស៊ើបការណ៍ណាទៅយកព័ត៌មានពី ក្រុមដ៏ទៃទេ ពួកយើងរវល់ជាមួយការងារយើង ដូច្នេះយើងមិនបានស៊ើបការណ៍ពីក្រុមកម្ពុជាទេ”៕
