ហ្វីលីពីន៖ ចំណាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា Mr. Felix G.Dalmas ក្នុងសន្និសីទសារព័ត៌មានការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនវៀតណាមអាយុក្រោម២២ឆ្នាំ vs កម្ពុជាអាយុក្រោម២២ឆ្នាំ មុនការប្រកួតថ្ងៃទី៧ ខែធ្នូ ២០១៩ ម៉ោង ៧:០០ អោយដឹងថា “ការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏សំខាន់មួយដើម្បីឆ្ពោះទៅវគ្គចុងក្រោយ។ យើងត្រៀមខ្លួនបានល្អហើយ យើងតែងតែមានសង្ឃឹម និងឆន្ទៈចង់ឈ្នះសម្រាប់ការប្រកួតណាក៏ដោយ”។
ក្នុងនោះលោបានបន្តទៀតថា “យើងដឹងថាវៀតណាមបានប្តេជ្ញាយកឈ្នះការប្រកួតថ្ងៃស្អែក ដូច្នេះវាជាឪកាស់ល្អមួយដែលយើងត្រូវលេងជាមួយក្រុម ដែលមានកីឡាករមានទេពកោសល្យនិងគ្រូដែលមានបទពិសោធន៍”។ លោកក៏បន្ថែមទៀតថា “ក្នុងកីឡាបាល់ទាត់គឺអ្វីៗអាចកើតឡើងទាំងអស់។ មិនមានមនុស្សច្រើនទេដែលជឿថាយើងអាចឡើងមកដល់វគ្គនេះ ហើយសម្រាប់ការប្រកួតថ្ងៃស្អែកនេះក៏ដូចគ្នាដែរ អ្វីៗក៏អាចទៅរួច”៕
