ហ្វេសប៊ុក៖ នេះបើយោងតាមផេកហ្វេសប៊ុកមួយដែលមានឈ្មោះ Khmer Krom Man Journalist បានសរសេរនៅសារមួយថា “នៅកម្ពុជាក្រោមយើងខ្ញុំ អ្នកដែលចេះមើលបាលទាត់ ស្ទើតែ ១០០% គាំទ្រក្រុមបាលទាត់កម្ពុជា នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅម៉ោង ៧ ស្អែកនេះ បើទោះជាសព្វថ្ងៃ រស់នៅក្នុងប្រទេសវៀតណាមក្តី ។ ខ្មែរក្រោមខ្លះ ដែលមានក្រុមហ៊ុនផ្ទាល់ខ្លួន បានបញ្ចុះតម្លៃជូនភ្ញៀវ ចាបពី ៥០-១០០% នៅពេលគោព្រៃកម្ពុជា ឈានចូលដល់វគ្គនេះ ជាប្រវត្តិសាស្ត្រថ្មី ។ កម្ពុជា តស៊ូឡើង ?????????
———————-
#ទាំងអស់គ្នាដើម្បីកម្ពុជា
#TogetherforCambodia”។
ក្រោយអានសារមួយនេះបានធ្វើអោយប្រជាជនខ្មែរជាច្រើន មានការអួលដើមក ព្រោះតែខ្មែរក្រោមនៅតែស្រឡាញ់ និងគាំទ្រប្រទេសកម្ពូជា ទោះបីជាខ្លួនរស់នៅទឹកដីវៀតណាមក៏ដោយ៕
