Connect with us

ព័ត៌មានអន្តរជាតិ

កម្មករ​ខ្មែរ​ម្នាក់​ស្លាប់ និង​ម្នាក់​បាក់ជើង ក្រោយ​ត្រូវ​បេ​តុ​ជាង ៣​តោន​សង្កត់​លើ

ថៃ​៖ កម្មករ​សំណង់​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត រង​របួសធ្ងន់ ខណៈ​ពេល​ដែល​ជញ្ជាំង​បេតុង​ដែល​មាន​ទំងន់ ៣​តោន​បាន​រលំ​សង្កត់ពីលើ កំឡុង​ពេល​មាន​ខ្យល់​បក​ខ្លាំង នៅ​ក្នុង​ការដ្ឋាន​មួយ​កន្លែង​ក្នុង​តំបន់ បាង​លី កាលពី​ថ្ងៃ​សុក្រ​។

ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ការ​រ​ដ្ឋា​ន​ផ្ទះ​មួយ កន្លែង​ដែល​កំពុង​សាងសង់​នៅ Bang Kaew នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ទោ Thanthit Daenrasi មន្ត្រី​ទទួល​បន្ទុក​នៅ​ប៉ុស្តិ៍​នគរបាល Bang Kaew កាលពី​ម៉ោង ១០:៣០​នាទី​ព្រឹក​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ជន​រង​គ្រោះ​ឈ្មោះ សិទ្ធ ម៉ៅ អាយុ ៣៦​ឆ្នាំ ត្រូវ​រក​ឃើញ​ថា​បាន​ដេក​ស្លាប់​នៅ​ជាន់​ទី​២​នៃ​កន្លែង​សំណ​ង៊ ចំណែក​ជន​រង​គ្រោះ​ម្នាក​ទៀត​ឈ្មោះ ហឿ​ង វុ​ធ អាយុ ៣០​ឆ្នាំ បាន​បាក់ជើង ហើយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​នៅ​មនុស្ស​ពេទ្យ​ផង​ដែរ​។

នេះ​បើ​តា​អ្នកគ្រប់គ្រង​នោះ​ការដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ប៉ូ​លី​ស​ថា បេតុង​ថ្ម​នេះ មាន​ទំងន់​ពី ៣-៤​តោន ត្រូវ​បាន​យោង​ឡើង​ទៅ​លើ​ជាន់​ទី​២ កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​ប​ញ្ចូ​ន​ទៅ​កាន់​ជាន់ និង​ផ្ទះ​នោះ​ទេ ដោយ​គ្រាន់តែ​ប្រើ​សរសៃដែក​សម្រាប់​ទប់​ជញ្ជាំង​នោះ​សិន​។

ហេតុការណ៍​មួយ​នេះ​កើតឡើង បន្ទាប់​ពី​មាន​កម្មករ ៣​ទៅ​៤​នាក់ បាន​នាំ​គ្នា​រៀបចំ​ក្នុង​ការ​ដាក់​បញ្ចូល​នៅ​ជញ្ជាំង​ថ្ម​នោះ​។ ចៃដន្យ ស្រាប់តែ​មាន​ខ្យល់​យ៉ាង​ខ្លាំង បាន​ធ្វើ​អោយ​សរសៃដែក​បាក់ ហើយ​ក៏​រលំ​ទៅ​លើ​សិទ្ធ​។ កម្មករ​ផ្សេង​ទៀត​បាន​ព្យាយាម​រត់​ចេញ ប៉ុន្តែ​ជើង​គាត់​ត្រូវ​បាន​ជាប់​នៅ​ក្រោម​នោះ មុន​នឹង​ពួក​គេ អាច​រំដោះខ្លួន​បាន​៕

ប្រភព៖ បាងកកប៉ុស្តិ៍

Advertisement