Connect with us

ព័ត៌មានកីឡា

គ្រូបង្វឹកកម្ពុជា ទោះបី​ខ្ញុំ​មិនមែន​ជា​ជនជាតិ​ខ្មែរ ប៉ុន្ដែ​ខ្ញុំ​បាន​រស់នៅ​ទី​នេះ​អស់​ពេល​ជាង​១​ឆ្នាំ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា ទី​នេះ (​កម្ពុជា​) ប្រៀប​បាន​ដូច​ជា​ផ្ទះ​របស់ខ្ញុំ​ដែរ​

ហ្វី​លី​ពី​៖ មុន​ការ​ប្រកួត​រវាង​កម្ពុជា​ជាមួយនឹង​វៀតណាម​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុន​នេះ លោក Felix Dalmas គ្រូបង្វឹក​កម្ពុជា ក៏​បាន​និយាយ​នៅ​ពាក្យ​មួយ​ក្នុង​ស​ន្និ​សិទ្ធ មួយ​ថា “​ទោះបី​ខ្ញុំ​មិនមែន​ជា​ជនជាតិ​ខ្មែរ ប៉ុន្ដែ​ខ្ញុំ​បាន​រស់នៅ​ទី​នេះ​អស់​ពេល​ជាង​១​ឆ្នាំ​ហើយ​។ ត្បិត​រយៈពេល​ខ្លី​មែន ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា ទី​នេះ​ប្រៀប​បាន​ដូច​ផ្ទះ​របស់ខ្ញុំ​ចឹ​ង​។ ខ្ញុំ​កើត​នៅ​អា​ហ្ស​ង់​ទី​ន​ដែល​ពុំ​មាន​អ្វី​សោះ ក្នុង​តំបន់​មួយ​ស្រ​ដៀង​កម្ពុជា ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ទី​នេះ (​កម្ពុជា​) ប្រៀប​បាន​ដូច​ជា​ផ្ទះ​របស់ខ្ញុំ​ដែរ​”៕

Advertisement