Connect with us

ព័ត៌មានកីឡា

សង្ឃឹមថា កីឡាការិនី ខាន់ ចេ​សា នឹង​យក​មេដាយមាស​នៅ​វិញ្ញាសារ ជឺ​ជី​តស៊ូ ពី​ស៊ី​ហ្គេ​ម មក​អោយ​កម្ពុជា​មួយទៀត

ហ្វី​លី​ពី​ន​៖ នៅ​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ ក្រុម​កីឡាករ កីឡាកា​រិ​នី ជម្រើសជាតិ​កម្ពុជា លើ​ប្រភេទ​កីឡា ៣ មាន​ដូច​ជា កាយសម្ព័ន្ធ​-​អា​អេ​រ៉ូ​ប៊ិ​ច​ ជឺ​ជី​តស៊ូ និង​ចំបាប់ នឹង​ធ្វើ​ដំណើរ​ទៅ គាន់​ប្រទេស​ហ្វី​លី​ពី​ន​។

ក្នុង​នោះ​ដែល​សម្រាប់​ម្ចាស់​មេដាយ​មេស ជឺ​ជី​តស៊ូ កម្ពុជា ក៏​បាន​ចេញ​ទៅ​បង្ហាញខ្លួន​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេ​ម លើក​ទី​៣០​នេះ​ផង​ដែរ​។ ដោយ​ក្នុង​នោះ​ក៏​មាន​ម្ចាស់​មេដាយមាស ជឺ​ជី​តស៊ូ អាស៊ី (Asian Games) ២០១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គឺ ខាន់ ចេ​សា ក៏​បាន ទៅ​ធ្វើការ​ប្រកួត​មួយ​នេះ​ផង​ដែរ​។

សូម​រង់ចាំ​តាមដាន​ទស្សនាការ​ប្រកួត​របស់​ម្ចាស់​មេដាយមាស​អាស៊ី ខាន់ ចេ​សា ថា​តើ​កីឡាការិនី​រូប​នេះ​ធ្វើ​បាន​ល្អ​កម្រិត​ណា​៕

Advertisement