Connect with us

ព័ត៌មានកីឡា

កីឡាករ​ឆ្នើម ២​រូប​របស់​កម្ពុជា អាច​នឹង​អវត្តមាន​ពេល​ប៉ះ​វៀតណាម​យប់​នេះ

ភ្នំពេញ​៖ សម្រាប់​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយនឹង​ក្រុម​ជម្រើសជាតិ​វៀតណាម​នៅ​រាត្រី គឺជា​ជួប មួយ​ដែល​មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​កំពុង​តាមដាន ចង់​ដឹង​ថា​ក្រុម​ណា​អាច​ទទួល​បាន​ជ័យ​ជំនះ​។

ខណៈ​ពេល​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​នឹង​ត្រូវ​អវត្តមាន នៅ​តារា​ឆ្នើម ២​រូប ក្នុង​នោះ​ខ្សែប្រយុទ្ធ សៀង ច​ន្ធា ដោយសារ​ទទួល​កាត់​លឿង ២​ប្រកួត​ជាប់​គ្នា និង​ខ្សែ ការពារ ទេស សម្បត្តិ ដោយសារ​បញ្ហា​របួស​។

ក្នុង​នោះ​ខាង​វៀតណាម​ក៏​អាច​អវត្តមាន​កីឡាករ ២​រូប​ផង​ដែរ គឺ​ខ្សែបម្រើ ប្រយុទ្ធ​កំពុង​ឡើង​ជើង Quang Hai ដោយសារ​បញ្ហា​របួស និង​ខ្សែការពារ Nguyem Duc Chien ដោយសារ​ទទួល​បាន​កាត់​លឿង ២​ដង​កាលពី​ប្រកួត​មុន​ៗ៕

Advertisement