ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ សមត្ថកិច្ច ប៉ុស្តិ៍គោកឃ្លាង បានធ្វើឃាត់ជនសង្ស័យម្នាក់ ដែលបានធ្វើ សកម្មភាពឆក់កាបូបលុយ នៅចំណុចផ្លូវបេតុង បុរីស្កាយវីយូ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ដោយក្នុងនោះ ជនសង្ស័យមានគ្នា ២នាក់បានធ្វើសកម្មភាព ឆក់កាបូបលុយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែបក្សពួក ជនសង្ស័យម្នាក់ឈ្មោះ យូ សែប បានរត់គេចខ្លួនបាត់។
នេះបើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ មានឈ្មោះ សំ ហេង ភេទប្រុស អាយុ១៩ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១IEO ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះមុត សុគន្ថាច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខលេខ២០៣ ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ចំពោះសម្ភារៈដែលបាត់បង់រួមមាន ទូរសព្ទ័ដៃ ០២គ្រឿង (ម៉ាកហ្វូន០១គ្រឿង និងOPPO ០១គ្រឿង ) និង លុយ ៣០០ដុល្លា។ សម្រាប់មធ្យោបាយធ្វើសកម្មភាព គឺមានម៉ូតូ ០១គ្រឿង ម៉ាកឃ្យូប៉ិច ពណ៌បឌតងលាយប្រផេះ ផលិរឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HJ-3900៕



