តាកែវ៖ សម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា អាចទៅមើលការផ្សាយផ្ទាល់បាននៅបរិវេណសួនច្បារមាត់បឹងតាកែវ វេលាម៉ោង ៦:០០ល្ងាចនេះ តទៅ។ ហើយនៅពេលនេះ ក្រុមការងារបច្ចេកទេស ក៏បានកំពុងរៀបចំតម្លើងផ្ទាំងសំពត់ស និងឧបករណ៍នានាដេីម្បីផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលេីកទី៣០ នៅប្រទេសហ្វីលីពីន រវាងក្រុមកីឡាបាត់ទាត់ជម្រេីសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងក្រុមកីឡាបាត់ទាត់ជម្រេីសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ៕