បរទេស៖ បន្ទាប់ពីក្រុមជម្រើសជាតិវៀតណាម បានបង្ហាញអំពី បំណង់ត្រឹមយកឈ្នះកម្ពុជា ២ទល់នឹង០ នៅយប់នេះ ដើម្បី អាចឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះក្រុមជម្រើសជាតិវៀតណាមនៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ដោយសារ៤ប្រកួតរបស់ខ្លួន គឺឈ្នះ ៣ដង ស្មើរមួយដងជាមួយនឹងក្រុមថៃ។
សម្រាប់យប់នេះផងដែរ ១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិ វៀតណាមអាចនឹងមានកីឡាករ guyen Van Toan, Nguyen Duc Chien, Doan Van Hau, Huynh Tan Sinh, Do Thanh Thinh, Nguyen Trong Hoang, Trieu Viet Hung, Do Hung Dung, Nguyen Hoang Duc, Ha Duc Chinh, Nguyen Tien Linh៕