Connect with us

ព័ត៌មានកីឡា

កែវ សុខ​ផេង អាច​ជា​កូនសោរ​សំខាន់ សម្រាប់​ការ​ប្រកួត​ជាមួយ​វៀតណាម​យប់​នេះ

ហ្វី​លី​ពន​៖ យប់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ គឺជា​ប្រវត្តិ​ថ្មី​មួយ របស់​ក្រុមបាល់ទាត់​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ ដែល​បាន​ឡើង ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេ​ម លើក​ទី​៣០ នៅ​ហ្វី​លី​ពី​ន​។

ក្នុង​នោះ​ដែល​ក្រុម​កម្ពុជា​ដឹកនាំ​ដោយ​លោក Felix Dalmas ដោយ ក្នុង​៤​ប្រកួត​ចុង​ក្រោយ គឺ ឈ្នះ​២ ស្មើរ​១ ចាញ់​១​។ សម្រាប់​យប់ នេះ កីឡាករ កែវ សុខ​ផេង អាច​ជា​គន្លឹះ​សំខាន់ ក្នុង​ការ​ជួយ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​ជាមួយ​វៀតណាម​។ ហើយ​សម្រាប់​ជម្រើស ១១​នាក់​ដែល​អាច​នឹង​ចូល​លេង​នៅ​យប់​នេះ​រួម​មាន​៖ កែវ សុខ​សិលា​, ឆេ​ង ម៉េ​ង​, អ៊ុ​ក សុវណ្ណ​, យ៉ើ សា​ហ្វី​, សេត រ៉​ស៊ី​ប​, អ៊​ន ចាន់​ប៉ូ​លី​ន​, យ៉ើ មូ​ស្លី​ម​, កាន់ ពិសាល​, រ៊ឺ​ង ប៊ុ​ន​ហៀ​ង​, ជា វេស​លី និង​កែវ សុខ​ផេង​៕

Advertisement