Connect with us

ព័ត៌មានជាតិ

លោក ហេង ឡុ​ង៖ សូម​ផ្តាំ​ទៅ ឯកឧត្តម ពេជ្រ ស្រស់ ខ្ញុំ​មិន​បាន​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទេ ខ្ញុំ​បង្ហាញ​ពី​ការ​អបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា

ហ្វេ​ស​ប៊ុ​ក​៖ នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ តាម​រយៈ​ផេ​ក ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បាន​ធ្វើការ​បង្ហោះ​នៅ​សារ មួយ​ឆ្លើយ​តប​ទៅ​កាន់ ឯកឧត្តម ពេជ្រ ស្រស់ ថា “​សូម​ផ្តាំ​ទៅ ឯកឧត្តម ពេជ្រ ស្រស់ ខ្ញុំ​មិន​បាន​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទេ ខ្ញុំ​បង្ហាញ​ពី​ការ​អបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ទទួល​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្ត្រ និង​ជូនពរ​ឱ្យ​ឈាន​ទៅ​ទទួល​បាន​មេដាយមាស​។នេះ​គ្រាន់តែ​ជា​រូបភាព ដើម្បី​ឲ្យ​ស៊ី​ទៅ​នឹង​អត្ថន័យ​អបអរសាទរ និង​ជ័យជម្នះ​តែ​ប៉ុណ្ណោះ មិនមែន​ជា​រូបភាព​កំពុង​តែ​អង្គុយ​ផឹកស្រា​បៀរ​ឡើយ​។សូម​ឯកឧត្តម ទទួល​ការ​រាប់អាន​ពី​ខ្ញុំបាទ​ដោយ​អនុគ្រោះ​។(​បើ​ស្រវឹង កុំ​បើកបរ​)”​។

គួរ​បញ្ជាក​ផង​ដែរ​ថា ឯកឧត្តម ពេជ្រ ស្រស់ បាន​សរសេរ​នៅ​លើ បណ្តាញ​សង្គម​របស់​ខ្លួន​ថា “Heng Loong ដៃ​ម្ខាង​អប់រំ ដៃ​ម្ខាង
ជម្រុញ​ឲ្យ​បង្កើន​គ្រោះថ្នាក់​ចរាចរណ៍កើតឡើង​បន្ថែម​ទៀត​។ បើ​ទោះបីជាពាក់មួក​សុវត្ថិភាព​យ៉ាងណា​ក៏​ដោយនៅ​ពេល​គ្រឿង​ស្រវឹង​ចូលខ្លួន​ហើយម៉ែ ឪ មួក​សុវត្ថិភាព​ទៀត​ក៏​ជួយ​មិនឈ្នះ​នោះ​ដែរ​គឺ​ផ្ទុះ​ទាំង​មួក​នឹង​ទៀត

តើ​ពេល​ណា​ទើប​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ទៅ​…​? បើ​អ្នក​អប់រំ​អំពី​ការ​បង្ការ​នូវ​គ្រោះថ្នាក់ និង​អ្នក​ជំរុញ​ឲ្យ​មាន​កំណើន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​មនុស្ស​តែ​១ និងក្រុម​តែ​១​យ៉ាង​ដូច្នេះ​នោះ ។ ដើម្បី​តែជីវភាព​ផ្ទាល់ខ្លួន​គឺ​មិន​ខ្វល់​ពី​សេចក្តីស្លាប់​របស់​អ្នក​ដទៃ គឺ ពិតជា​សង្វេគខ្លាំង​ណាស់​។​សុំ​បងប្អូន​កុំ​យក​គ្រឿងស្រវឹង​ធ្វើ​ជា​គ្រឿងអលង្កា​ពាក់​លើ​ខ្លួនអី ពីព្រោះ​វា​មិន​ទាន់សម័យ​ដូច​ហ្វូងតារា​កំពុង​ផ្សព្វផ្សាយ​នេះ​ទេ ដោយហេតុ​ថា​គ្រឿង​ស្រវឹង​គឺជា​មឈូស​សំរាប់​ដាក់​បងប្អូន​ទៅ​វិញ​ទេ​។ ពេជ្រ ស្រស់ ០៧/១២/២០១៩”៕

Advertisement