ហ្វីលីពីន៖ នៅក្នុងការប្រកួតរវាងមីយ៉ាន់ ជាមួយនឹងឥណ្ឌូនេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺមានភាពស្វីតស្វាញមែនទែន។ ដោយក្រុមទាំង២ បានត្រឹមស្មើរគ្នា ២ទល់នឹង២ ក្នុងរយៈពេល ៩០នាទី ដែលជាហេតុធ្វើអោយមានការថែម ១៥នាទី ២ដងថែមទៀត។
តែជាអកុសល ក្នុងពេលថែមម៉ោង ១៥នាទី ២ដងនេះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាចស្វែងរកបានរហូតដល់ទៅ ២គ្រាប់ ដែលធ្វើអោយក្រុមខ្លួនមានឪកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ដោយធ្វើការរងចាំនៅក្រុមដែលឈ្នះក្នុងការប្រកួតរវាងកម្ពុជា និងវៀតណាម៕