Connect with us

ព័ត៌មានកីឡា

លោក Felix ៖ ខ្ញុំ​ដឹង​ថា​ប្រជាជន​កម្ពុជា​ច្រើន​ណាស់​មើល​ការ​ប្រកួត​នេះ ខ្ញុំ​សង្ឃឹមថា​បងប្អូន​នឹង​នៅ​តែ​ជួយ​លើកទឹកចិត្ត​កីឡាករ​យើង យើង​នៅ​សល់​ការ​ប្រកួត​មួយទៀត ហើយ​យើង​នៅ​តែ​មាន​ឆន្ទៈ និង​ធ្វើ​អោយ​ទង់ជាតិ​កម្ពុជា​ត្រ​ដែក​ខ្ពស់​តាម​ដែល​អាច​ធ្វើ​បាន

ហ្វី​លី​ពី​ន​៖ ចំណាប់អារម្មណ៍​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា Mr. Felix G.Dalmas ក្នុង​សន្និសីទ​សារព័ត៌មាន ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​នវៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ ៤-០ កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ “​ទោះបី​លទ្ធផល​នេះ​មិនមែន​ជា​អ្វី​ដែល​យើង​ចង់បាន សម្រាប់​ខ្ញុំ​គឺ​ពេញចិត្ត​នឹង​ធ​អ្វី​ដែល​កីឡាករ​យើង​បាន​បង្ហាញ ហ៊ាន​លេង ការ​តាំងចិត្ត និង​ស្មារតី​ជា​ក្រុម គឺ​ដូច​អ្វី​ដែល​ខ្ញុំ​ចង់ បាន​ពី​កី​ឡ​ការ​របស់​យើង​”​។

លោក បាន​បន្ត​ទៀត​ថា “​ការ​ប្រកួត​បន្ទាប់ គឺជា​ជំនួប​ជាមួយ​មី​យ៉ា​ន់​ម៉ា សង្ឃឹមថា​យើង​មានការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​។ ខ្ញុំ​ដឹង​ថា​ប្រជាជន​កម្ពុជា​ច្រើន​ណាស់​មើល​ការ​ប្រកួត​នេះ ខ្ញុំ​សង្ឃឹមថា​បងប្អូន​នឹង​នៅ​តែ​ជួយ​លើកទឹកចិត្ត​កីឡាករ​យើង យើង​នៅ​សល់​ការ​ប្រកួត​មួយទៀត ហើយ​យើង​នៅ​តែ​មាន​ឆន្ទៈ និង​ធ្វើ​អោយ​ទង់ជាតិ​កម្ពុជា​ត្រ​ដែក​ខ្ពស់​តាម​ដែល​អាច​ធ្វើ​បាន​”៕

Advertisement