អង់គ្លេស៖ នៅរដូវកាល ២០១៩-២០២០នេះ ក្លឹបបិសាចក្រហម ហាក់មានការពិបាកក្នុងការយកពានអង់គ្លេសបន្តិច ដោយសារតែការប្រកួតមានស្មើរនិងចាញ់ច្រើន។ ប៉ុន្តែរឿងមួយ ដែលធ្វើអោយមានការចាប់អារម្មណ៍នោះ គឺក្លឹបបិសាចក្រហមមួយនេះ មិនត្រូវបានក្លឹបនៅកំពូលតារា អង់គ្លេសមួយណាអាចយកជ័យជំនះលើខ្លួនបាននោះទេ។
ក្នុងនោះ ក្លឹបតោខៀវ ធ្លាប់បានត្រូវបិសាចក្រហមលុតក្នុងលទ្ធផល ៤ទល់នឹង០។ ចំណែកក្រុមលំដាប់ទី២ Leicester City ក៏បានចាញ់បិសាចក្រហម ១ទល់នឹង០ផង។ ដោយឡែកក្រុមកំពូលតារាង ហង្សក្រហម ក៏បានត្រឹមស្មើរជាមួយនឹងបិសាចក្រហមដែរ។ ចំណែកមេឃខៀវវិញ ត្រូវបានបិសាចក្រហមស៊ី ២ទល់នឹង១។ ខណៈមាន់ខ្នាយមាស ក៏មិនអាចយកជ័យជំនះលើក្លឹបមួយនេះបានដែរ៕
