ហ្វីលីពីន៖ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកម្ពុជាជាមួយនឹងវៀតណាមកាលពីម្សិលមិញនេះ ដោយកម្ពុជាបានចាញ់ក្រុមលេខ១ក្នុងពូល B ដោយលទ្ធផល ៤ទល់នឹង០។ ក្នុងនោះដែរ ក្រុមកម្ពុជា គឺមិនមានកីឡាករខ្សែ ប្រយុទ្ធដែលកំពុងឡើងជើង សៀង ចន្ធា នោះទេ ដោយសារតែ ចាប់បំរាមក្រោយទទួលបានកាត់លឿង ២ប្រកួតជាប់គ្នា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យប់មិញនេះកីឡាករ សៀង ចន្ធា ក៏បានទៅមើលការប្រកួតរវាងកម្ពុជា និងវៀតណាម ដើម្បីលើកទឹកចិត្តមិត្តរួមក្រុមផងដែរ។ ហើយរូបគេនឹងអាច វិញត្រលប់មកជួយក្រុមវិញបាននៅពេលប៉ះជាមួយមីយ៉ាន់ម៉ា ក្នុងពេលដណ្តើមយកលេខ៣៕