Connect with us

ព័ត៌មានកីឡា

ទោះបី​អ្នក​ចាញ់​មែនពិត​!! ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​បាន​យកឈ្នះ​ចិត្ត​ប្រជាជន​កម្ពុជា​ទូរ​ទាំង​ប្រទេស​ហើយ

កម្ពុជា​៖ នៅ​ក្នុង​ការ​ប្រកួត​រវាង​កម្ពុជា នឹង​វៀតណាម កាលពី​យប់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន ក្រោម​ក្រសែភ្នែក​របស់​ប្រជាជន​កម្ពុជា ជា​ច្រើន ព្រោះតែ​ជា ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​។

ទោះបីជា​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​បាន​ទទួល​ជ័យ​ជំនះ យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​អោយ​ប្រជាជន​កម្ពុជា មាន​ភាព​សប្បាយ​រីករាយ នៅ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ពួក​គេ​។ ទោះ​មិន​បាន​មេដាយមាស ក៏​យើង​នៅ​មាន​ឪ​កាស​ទទួល​បាន មេដាយ​សំ​រិ​ទ្ធ​ផង​ដែរ​។ សង្ឃឹមថា​ពួក​គាត់​អាច​ធ្វើ​បាន នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​៕

Advertisement