Connect with us

ព័ត៌មានកីឡា

អ្នកគាំទ្រវៀតណាម!! សរសើរនៅទឹកចិត្តរបស់កីឡាករកម្ពុជា (មានវីដេអូ)

វៀតណាម​៖ ក្រោយ​ការ​ប្រកួត​យប់មិញ ដែល​ប្រទេស​វៀតណាម បាន​យកឈ្នះ​ទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​លទ្ធផល ៤​ទល់​នឹង​០ ក៏​មានការ​ប៉ះទង្គិច​គ្នា​កើត​ឡើងជា​ច្រើន​ផង​ដែរ​។

ប៉ុន្តែ​ក្នុង​នោះ​មាន​រៀង​មួយ​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​វៀតណាម មានការ​ភ្ញាក់ផ្អើល និង​គាំទ្រ​នៅ​កីឡាករ​ម្នាក់​របស់​កម្ពុជា ដែល​ពាក់​ស្លាក់​លេខ ១៦​។ ដោយសារ​តែ ខណៈ​កម្ពុជា​កំពុង​តែ​ចាញ់​វៀតណាម ប៉ុន្តែ​កីឡាករ​វៀតណាម​ម្នាក់​បាន​ស្រែក​ទឹក ហើយ​ត្រូវ​បាន​កីឡាករ​ម្នាក់​នោះ​ហូ​ច​ទឹក​អោយ​ផឹក​ផង​ដែរ​។

នៅ​ក្នុង​នោះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Trung Danh Nguyễn បាន​សរសេរ​បង្ហោះ​ថា “​ក្រុម​នេះ​ល្អ​ណាស់​?​ក្រុម​ដែល​ចាញ់​តែ​នៅ​តែ​ផ្តល់​ទឹក​ឱ្យ​គូប្រជែង​របស់​អ្នក​ផឹក​សូម​អរគុណ​ចំពោះ​សកម្មភាព​ដ៏​ស្រស់​ស្អាត​របស់​អ្នក​លេខ ១៦ កម្ពុជា​❤”​។ ខណៈ​កីឡាករ ដែល​ពាក់អាវ​លេខ ១៦​នោះ ត្រូវ​បាន​យើង​ស្គាល់ឈ្មោះ​ថា ជា វេស​លី ៕

Advertisement