ភ្នំពេញ៖ ក្រោយមួយរយៈមានការផ្ទុះឡើងចំពោះរឿងកីឡាករ កែវ សុខផេង ដែលមានសារព័ត៌មានខ្លះលើកឡើងថាគាត់ ជាកូនកាត់ (ម្តាយវៀតណាម) ហើយស្របពេលដែលប្រកួតជា មួយនឹងប្រទេសវៀតណាម ថែមទាំងស៊ុតបាល់ពិន័យ១១ម៉ែត្រ មិនចូលផងនោះ។
ប៉ុន្តែយើងគួរដឹងថា សម្រាប់ការប្រកួតចុងក្រោយប៉ុន្មានដង នេះ គឺកីឡាករ កែវ សុខផេង បានបង្ហាញនៅទំរង់លេងយ៉ាង ល្អក្នុងការជួយក្រុមជម្រើសជាតិកម្ពុជាបានលេងសល់ពាក់ កណ្តាលផ្តាច់ព្រ័ត្រ។ ហើយបើយោងតាមផេករបស់កីឡាករ កែវ សុខផេង ក៏បានសរសេរថា “បេះដូងខ្ញុំនៅទីនេះ! កម្លាំងកាយ ចិត្ត និងឆន្ទៈរបស់ខ្ញុំគឺដើម្បីកម្ពុជា ??
#ទាំងអស់គ្នាដេីម្បីកម្ពុជា”៕
