អង់គ្លេស៖ ក្រោយការបញ្ចប់ការប្រកួតរវាងបិសាចក្រហមជា មួយនឹងមេឃខៀវ ដែលបានធ្វើឡើងកាលពីពេលកន្លង ដោយ បិសាចក្រហមយកឈ្នះ ២ទល់នឹង១។
បន្ទាប់ពីបញ្ចប់ការប្រកួត គ្រូបង្វឹកមេឃខៀវ Pep Guardiola បានបញ្ជាក់ថា “ពួកយើងត្រូវអភិវឌ្ឍខ្លួន ហើយទទួលយកការពិត។ (Manchester) United មានគុណភាពនៃការការពារ និងការប្រយុទ្ធវាយបក ហើយយើងទទួលស្គាល់ចំណុចនេះ។ Liverpool, Manchester United, Barcelona, Real Madrid, Juventus សុទ្ធតែក្រុមខ្លាំងៗយើងត្រូវជួប ប៉ុន្តែប្រហែលជាយើងមិនអាចមានសមត្ថភាពប្រកួតប្រជែងជាមួយពួកគេបាននោះទេ”៕