Connect with us

ព័ត៌មានអន្តរជាតិ

ព្រះតេជព្រះគុណ​បណ្ឌិត Kyuse Enshinjoh បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញ​ណ​ក្ខ័​ន្ធ និង​ព្រះ​ពិធី​ទទួល​ព្រះ​អដ្ឋិ នៃ​សម្តេច​រាជបុត្រី​ព្រះ​រៀម នរោត្តម បុប្ផា​ទេវី នា​ប្រទេស​ជប៉ុន​

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​ផេ​ក Royal du Cambodge បាន​សរសេរ បញ្ជាក់​ថា “​ព្រះតេជព្រះគុណ​បណ្ឌិត Kyuse Enshinjoh ស្ថាបនិក​អង្គការ​ព្រះពុទ្ធ​សាសនា​ពិភពលោក​និកាយ Nenbutsushu បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញ​ណ​ក្ខ័​ន្ធ និង​ព្រះ​ពិធី​ទទួល​ព្រះ​អដ្ឋិ នៃ​សម្តេច​រាជបុត្រី​ព្រះ​រៀម នរោត្តម បុប្ផា​ទេវី នា​ប្រទេស​ជប៉ុន​”​។

គួរ​បញ្ជាក់​ថា សម្ដេច​រាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះ​ជន្ម ៧៧​ព្រះ​វស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរា​ពា​៕

Advertisement