ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតរវាងកម្ពុជា ជាមួយនឹង វៀតណាមមក ធ្វើអោយរឿងដែលកីឡាករ កែវ សុខផេង ជាកូនកាត់វៀតណាម ត្រូវបានផ្ទុះឡើងវិញយ៉ាងខ្លាំង។ ក្នុងនោះដែលមានកីឡាករជាច្រើនបានចាប់ផ្តើមបង្ហោះនៅ រូបភាព មិនអោយមានការប្រកាន់ពូជសាសន៍នៅក្នុងវិស័យ កីឡា។
ដោយឡែកបើក្រឡេកមកមើល CV11 ក៏បានបង្ហោះនៅសារមួយ ផងដែរ “បាល់ទាត់សំខាន់ណាស់គឺកែប្រែកំហុសពីមួយប្រកួតទៅមួយប្រកួត ហើយសំខាន់នោះគឺការលើកទឹកចិត្ត គាត់គឺជាចំនែកមួយក្នុងវិស័យបាល់ទាត់កម្ពុជា គាត់បានពាក់អាវដែលប្រើទង់ជាតិកម្ពុជាខ្ញុំជឿថាបេះដូងគាត់គឺកម្ពុជា កុំបោះបង់សម្លាញ់ត្រូវរឹងមុាំ អ្វីដែលត្រូវធ្វើបន្តរទៀតគឺត្រូវនាំកីឡាមួយនេះអោយពិភពលោកបានស្គាល់ ពីខ្ញុំ ចាន់ វឌ្ឍនាកា”៕


