ភ្នំពេញ៖ នេះបើយោងតាមផេកហ្វេសប៊ុករបស់ រដ្ឋបាលរាជធានី ភ្នំពេញ បានអោយដឹងថា “ដើម្បីបន្តគាំទ្រ និងលើកទឹកចិត្តដល់កីឡាករជំរើសជាតិយើង នារសៀលថ្ងៃអង្គារ ១៤កើត ខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game ២០១៩ នៃការប្រកួតដណ្ដើមយកលេខ៣ រវាងកម្ពុជា និងមីយ៉ាន់ម៉ា នៅសួនច្បារមុខវត្តបទុមវតី និងសួនច្បារមុខណាហ្គាវើល។
សូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី និងសួនច្បារមុខណាហ្គាវើល ចាប់ពីម៉ោង ៣:០០រសៀលតទៅ”៕

