Connect with us

ព័ត៌មានកីឡា

កែវ សុខផេង៖ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អ្នក​មានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្ត​ភ័ក្តិ ព្រមទាំង​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​រូប​ខ្ញុំ​នា​ពេល​កន្លង​មក​ក្នុង​ស្មារតី «​មហា​គ្រួសារ​ខ្មែរ​»

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាករ កែវ សុខ​ផេង បាន​បង្ហោះ​សារ​មុន​នេះ​ថា “​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អ្នក​មានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្ត​ភ័ក្តិ ព្រមទាំង​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​រូប​ខ្ញុំ​នា​ពេល​កន្លង​មក​ក្នុង​ស្មារតី «​មហា​គ្រួសារ​ខ្មែរ​» ដែល​ជាស​មានចិត្ត​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។

ទឹកចិត្ត​របស់​អ្នក​ទាំងអស់​គ្នា​បាន​ជំរុញ​ឱ្យ​ខ្ញុំ​កាន់តែ​ខិតខំ​ប្រឹងប្រែង​លត់​ដំ​ខ្លួន​ថែម​ទៀត​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​អាជីព​នា​ពេល​អនាគត ជា​ពិសេស​គឺ​ប្តេជ្ញា​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​យើង​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃស្អែក​ដែល​ជា​បេសកកម្ម​ដ៏​សំខាន់​មួយ​របស់​ក្រុម​គោព្រៃ​យើង​ក្នុង​ព្រឹត្តិ​ុ​ការណ៍​សុ​ី​ហ្គេ​ម​លើក​ទី​៣០​នេះ​។

យើង​នឹង​រួម​ដំណើរ​ទៅ​មុខជា​មួយ​គ្នា​ដើម្បី​ជ័យជម្នះ និង​ការ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​របស់​ជាតិ​យើង​!

សូម​អរគុណ​ដោយ​ក្តី​គោរព​ស្រលាញ់​ចំពោះ​អ្នក​គ្រប់​គ្នា​!

(​សូម​បញ្ជាក់​ដែរ​ថា នេះ​ជា​ផេ​ក​ផ្លូវការ​តែ​មួយ​គត់​របស់ខ្ញុំ​)”៕

Advertisement