Connect with us

ព័ត៌មានកីឡា

ឈិ​ន ឈឿ​ន ចែកផ្លូវ​ជាមួយ​ក្លឹ​ប​ក្រសួងការពារជាតិ ក្រោយ​ស្នាក់​នៅ​អស់ ១៥​ឆ្នាំ

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ កីឡាករ ឈិ​ន ឈឿ​ន បាន​សម្រេច​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប​ថ្មី​។ ដោយ​ក្នុង​នោះ កីឡាករ ឈិ​ន ឈឿ​ន ក៏​បាន​សរសេរ​ថ្លែងអំណរគុណ​ក្លឹ​ប​ក្រសួងការពារជាតិ ថា “​ខ្ញុំបាទ ឈិ​ន​ឈឿ​ន សូម​ថ្លែងអំណរគុណ​ចំពោះ ថ្នាក់ដឹកនាំ​ក្លឹ​ប​ក្រសួងការពារជាតិ គ្រប់​ជាន់ថ្នាក់ អរគុណ​ដល់ ក្រុមការងារ​ក្លឹ​ប លោកគ្រូ​ៗ មិត្តភក្តិ ប្អូន​ៗ​ជា​កីឡាករ​ទាំងអស់ អស់​រយៈពេល 15​ឆ្នាំ ដែល​រួមរស់​ជាមួយ​គ្នា អនុស្សាវរីយ៍​ជា​ច្រើន​ដែល​មិន​អាច​បំភ្លេច​បាន ជា​ពិសេស ក៏​អរគុណ​ដល់​បងប្រុស ខូ​វ ឆាយ ដែល​បាន​ចំណាយ ពេលវេលា ទឹកចិត្ត ថវិកា ដល់​មាន​តម្លៃ ដើម្បី​ចង់​ឃើញ​ក្លឹ​ប​មួយ​នេះ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន ក្នុង​វិស័យ​បាល់ទាត់ ចុង​ក្រោយ សូម​អរគុណ​ម្ដងទៀត ជូនពរ​សំណាងល្អ​ទាំងអស់​គ្នា ( Bye Bye ArmyFC )”៕

Advertisement