ព្រះសីហនុ៖ រថយន្ត៣គ្រឿងបុកបន្តគ្នា វេលាម៉ោងជិត៥ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ ១១៣-១១៤ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ៖ ១/ រថយន្ត Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ AT19 2-0331 បើកបរដោយឈ្មោះ Huyi Feng ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ទីលំនៅភូមិត្រពាំងឈូក ឃុំអូរបែកក្អម ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ជារថយន្តនៅខាងមុខគេ បម្រុងបត់ឆ្លងចូលផ្លូវលំខាងឆ្វេងដៃ។ ២/រថយន្តម៉ាក ព្រូស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6979 បើកបរដោយឈ្មោះ សេង មហិទ្ធិរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុកពីក្រោយផ្នែកខាងធ្វេងរថយន្ត Ford ពណ៌ខ្មៅ ។៣/រថយន្តធំសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នុំពេញ 3D-6156 បើកបរដោយឈ្មោះ តូច វុទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូលបែកខាងកើត ស្រុកចំការលើ ខេត្តកំពង់ចាម បុកពីក្រោយរថយន្តព្រូស បន្តទៅបុកជាប់រថយន្ត Ford ពណ៌ខ្មៅ ។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតរថយន្ត ០៣គ្រឿង មិនបង្កឱ្យមានរងរបួសដល់មនុស្ស ឫខូចខាតសម្បត្តិសាធារណៈឡេីយ ។ បច្ចុប្បន្ន រថយន្តទាំងបីខាងលេីត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ធ្វើការដោះស្រាយតាមនិតិវិធី៕




ប្រភព៖ Huy Bunleng