ព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ វេលាម៉ោងជាង១យប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាកហៃឡែនឌ័រ ស្លាកលេខភ្នំពេញ2X-94 02 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ជាជនជាតិចិនដូចគ្នា មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើរថយន្តដែលមានល្បឿនលឿនក៍បានរេចង្កូតក្រឡាប់បោកមកខាងឆ្វេងដៃ រួចក៍ផ្ទុះឆេះជាអគ្គិភយ័ ។
ជាសំណាងហេតុការណ៍នេះ ក្នុងចំណោមអ្នកជិះក្នុងរថយន្តចំនួន៥នាក់ មានតែម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ក្រៅពីនោះរងរបួសតិចតួច ដោយចេញរួចពីរថយន្តមុនពេលផ្ទុះឆេះ។ ជនរងគ្រោះនៅពុំទាន់ស្គាល់ឈ្មោះនៅឡើយ ក្រោយកើតហេតុ អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ហើយករណីនេះនគរបាលបានធ្វើការដោះស្រាយបន្តតាមនិតិវិធី ៕



