អាមេរិក៖ វីដេអូរបស់សមត្ថកិច្ចម្នាក់ នៅក្នុងរដ្ឋកាលីហ្វូញ៉ា បានធ្វើអោយមានការចែកចាយយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃនេះ។
នេះបើតាមមន្ត្រីប៉ូលីសនៅ ឈីនូ បានបញ្ជាក់អោយដឹងថា សមត្ថកិច្ចឈ្មោះ Tillman បានធ្វើការនៅវិទ្យាល័យ Don Lugo អស់រយៈពេល ១ឆ្នាំកន្លះមកហើយ។ មន្ត្រីប៉ូលីសខាងលើបាន បន្តទៀតថា “គាត់ត្រូវបានផ្លាស់ប្តូរចេញ ដោយមិនមានការ គ្រោងទុកជាមុន”។
វីដេអូ ត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ស្ថាប័នប៉ូលីស ដែលបានបង្ហាញនៅសកម្មភាពរបស់លោក Tillman ធ្វើការសម្តែង ជាមួយនឹងក្រុមរាំ និងសិស្សនៅក្នុងសាលាផងដែរ។ ចុងបញ្ចប់នៃវីដេអូ គឺឃើញសិស្សទាំងអស់បានរត់ចូលមកអោបគាត់។
វីដេអូខាងលើត្រូវបានចែកចាយ ១៦,០០០ដង នឹងទទួលបាន ការខំមិនអបអរជាច្រើនម៉ឺន៕