ភ្នំពេញ៖ នៅរសៀលម៉ោង ៣ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយនឹងក្រុម ជម្រើសជាតិមីយ៉ាន់ម៉ា ម្តងទៀត ដើម្បីដណ្តើមយកលេខ៣ និងលេខ៤។ ដោយក្នុងនោះការប្រកួតតាមពូលនាពេលកន្លង មកក្រុមជ្រើសជាតិកម្ពុជា បានចាញ់ក្នុងលទ្ធផល ២ទល់នឹង១ រួចម្តងមកហើយ។
បើក្រឡេកមកមើលចំណាប់អារម្មណ៍របស់អ្នកចាំទីអោយក្រុម ជម្រើសជាតិកម្ពុជា គឺកីឡាករ កែវ សុខសិលា បានបញ្ជាក់ថា “សម្រាប់ខ្ញុំ យើងដឹងហើយថាយើងអស់ឪកាសដណ្តើមមេដាយមាស ឫប្រាក់ ប៉ុន្តែយើងនៅសល់ឪកាសចុងក្រោយ គឺយើងទាំងអស់គ្នា ក៏ដូចជាខ្ញុំផ្ទាល់ ពួកខ្ញុំប្តេជ្ញាចិត្ត និងខិតខំប្រឹងអោយអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយសំរិទ្ធអោយបាន”៕