Connect with us

ព័ត៌មានកីឡា

លោក Felix៖ ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់ បើសិនជា​អ្នក​មិន​ទាត់ Free Kick ចូល​ដ៏​អស្ចារ្យ​ទេ ប្រហែលជា​យើង​មិន​អាច​បាន​ទាត់​បាល់ ១១​ម៉ែត្រ

ហ្វី​លី​ពី​ន​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយនឹង​មី​យ៉ា​ន់​ម៉ា កាលពី​ម្សិលមិញ​បាន​បញ្ចប់​ត្រឹម​លទ្ធផល កម្ពុជា​ចាញ់​ដោយ​បាល់​១១​ម៉ែត្រ ដោយ​គ្រាប់​ទី​៥ ត្រូវ​បាន កែវ សុខ​ផេង ស៊ុត​មិន​ចូល​។ ក្នុង​នោះ កែវ សុខ​ផេង បង្ហាញ​អារម្មណ៍ មិនល្អ ដោយ​ដាក់​កំហុស​គ្រប់យ៉ាង​មក​លើ​ខ្លួន​គាត់​។

ប៉ុន្តែ​លោក Felix បាន​និយាយ “​ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់ បើសិនជា​អ្នក​មិន​ទាត់ Free Kick ចូល​ដ៏​អស្ចារ្យ​ទេ ប្រហែលជា​យើង​មិន​អាច​បាន​ទាត់​បាល់ ១១​ម៉ែត្រ ហើយ​ប្រសិនបើ​អ្នក​មិន​ទាត់​ចូល ៣​គ្រាប់​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល យើង​ក៏​មិន​បាន​មក​ដល់ទី​នេះ​ដែរ​”៕

Advertisement