ភ្នំពេញ៖ ពិតជាគួរអោយសរសើរមែន ដែលយុវជនខ្មែរម្នាក់ បានសម្តែងក្នុងរឿង “Buoyancy” ឬ “រសាត់អណ្តែត” បានទទួល នៅពានរង្វាន់ជាតារាសម្តែងឆ្នើម នៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ នៅម៉ាកែវ។
យុវជនខាងលើត្រូវបានស្គាល់ឈ្មោះថា សំ ហេង អាយុ ១៤ឆ្នាំ ហើយជាអ្នកខេត្តសៀមរាប។ ក្នុងនោះយុវជនខាងលើមិនដែល ចូលរួមសម្តែងពីមុនសោះឡើយ ដោយរឿងនេះជាការសម្តែង ដំបូងរបស់ខ្លួន ហើយបានទទួលពានរង្វាន់ទៀតផង៕


