Connect with us

ព័ត៌មានជាតិ

ដំណឹង​ល្អ​!! ឯកឧត្ដម​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រកាស​ប្រមូល​ទិញ​ស្វាយកែវ​រមៀត ដើម្បី​យក​ទៅ​បរទេស

ភ្នំពេញ​៖ បើ​រំលឹក​ដល់​ឈ្មោះ ឯកឧត្ដម​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រជាជន​កម្ពុជា ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ពីព្រោះ​ឯកឧត្តម​ជា​សេដ្ឋី​មួយ រូប​នៅ​ក្នុង​របស់​កសិកម្ម​របស់​ប្រទេស​។

ក្នុង​នោះ​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម​បាន​សរសេរ​បញ្ជាក់ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ថ្ងៃ​សុក្រ​ទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩ ក្រុមការងារ​របស់​ក្រុមហ៊ុន KFI ដែល​ជា​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី​គ្រុប​បាន​ប្រមូល​រៀបចំ​វេច​ខ្ចប់​ផ្លែស្វាយ​កែវ​រមៀត​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​រូ​ស្ស៊ី​ដែរ​ជា​ជើង​ទី ០៤

ក្នុង​ឆ្នាំ​២០១៩-២០២០​ទំនិញ​ទាំង​អស់នេះ​នឹង​ត្រូវ​បញ្ជូន​តាម​ជើង​យន្តហោះ កា​តា QATAR ឆ្ពោះទៅ​កាន់​ទី​ក្រុងប៉ារីស ប្រទេស​បារាំង QR0971 មាន​ចំនួន ៥​ប៉ា​ឡែ​ត ៣១៥ កា​តុង ស្មើនឹង​បរិមាណ​ផ្លែស្វាយ​សរុប ២០០០​គីឡូក្រាម​។ ហើយ​ប្រសិនបើ បងប្អូន​កសិករ​យើង មាន​ផ្លែស្វាយ​កែវ​រមៀត​ដែល ចង់​វេច​ខ្ចប់ រឺ​ក៏​បាន​វេច​ខ្ចប់​ហើយ មាន​បំណង​ចង់​លក់​សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ័ 098 888 265, 098 888 264″៕

Advertisement