Connect with us

ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់មាតាបិតា!! ឯកឧត្តម ឃួ​ង ស្រេង ប្រកាស​ពី​ផែនការ​ថ្មី​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ភេសជ្ជៈ​ផ្អែម​នៅ​តាម​សាលា​នានា ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ តាម​រយៈ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ បញ្ជាក់​នៅ​ផែនការ​ថ្មី ដើម្បី​កាត់​បន្ថយ​នៅ​ការ​ប្រើប្រាស់​ភេសជ្ជៈ​ផ្អែម​នៅ​តាម​សាលា​នានា ក្នុង​រាជធានី​ភ្នំពេញ​។

ដោយ​ក្នុង​នោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ពី​ផែនការ​ថ្មី​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ភេសជ្ជៈ​ផ្អែម​នៅ​តាម​សាលា​នានា ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មានការ​គាំទ្រ​ជា​ថ្មី​ពី​បណ្តាញ​ទីក្រុង​ទូ​ទាំង​ពិភពលោក​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុវត្ត​ការ​កាត់​បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​នៅ​តាម​សាលារៀន​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​ដើម្បី​សុខុមាលភាព​ទីក្រុង​ដែល​ជា​បណ្តាញ​ពិភពលោក​ដ៏​ល្បីល្បាញ​នៃ​ទីក្រុង​ចំនួន​៧០​ដែល​ប្តេជ្ញា​សង្គ្រោះ​ជីវិត​ដោយ​ការ​ទប់ស្កាត់​ជំងឺមិនឆ្លង​(​ដូច​ជា​ជំងឺមហារីក​ឬ​ជំងឺ​ទឹកនោមផ្អែម​) និង​របួស​។ ភាព​ជា​ដៃគូ​ដើម្បី​សុខុមាលភាព​ទីក្រុង​កំពុង​ពង្រីក​ខ្លួន​ពី​៥៤​ទីក្រុង​ទៅ​៧០​ទីក្រុង​ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ច្រើន​ជាង​៣០០​លាន​នាក់​រស់នៅ​ជុំវិញ​ពិភពលោក​។

អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​សុខុមាលភាព​ទីក្រុង​គាំទ្រ​ដោយ Bloomberg Philanthropies ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​Vital Strategies ៕

Advertisement