ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានអោយសារព័ត៌មានមួយបានដឹងនៅព្រឹកថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ថា ប៉ុន្មានថ្ងៃកន្លងទៅនេះនគរបាលជំនាញបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់រួមមាន៖
*ករណីទី១៖ ជនសង្សយ័ជនជាតិចិនចំនួន៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ដោយកាត់គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១ និង ៣០នាទី ទៀបភ្លឺ នៅចំណុចសាលាក្រុងព្រះសីហនុ និងដកហូតបានវត្ថុតាងមួយចំនួន។
*ករណីទី២៖ ជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងមួយចំនួន៕



ប្រភព៖ Huy Bunleng