មណ្ឌលគិរី៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ មានករណីម្តាយជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យម្នាក់ ដែលបានចាប់រំលោភទៅលើក្មេងស្រី អនិតិជនម្នាក់ នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនសង្ស័យខាងលើមានឈ្មោះ ធឿន ម៉េងធ័ង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិពាមក្នុង ឃុំព្រែកក្រប៉ៅ ស្រុកកងមាស ខេត្តកំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ចំណែកជនរងគ្រោះមានឈ្មោះ រ.ស អាយុ ១៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសង្គម ឃុំនាងទឺត ស្រុកដំបែ ខេត្តត្បូងឃ្មុំ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិឃុំកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពថាខ្លួននឹងជនរងគ្រោះបានត្រូវរូវគ្នា និងបានរួមភេទជាមួយគ្នាចំនួន ៩ដងរួចមកហើយ ដោយលើកទី១ បាន ៤ដង, លើកទី២ បាន ៤ដង និងលើកចុងក្រោយបាន ១ដង៕

