Connect with us

ព័ត៌មានអន្តរជាតិ

ប្រទេសហ្វីលីពីន ត្រូវរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៨​រ៉ិ​ច​ទ័​រ

ហ្វី​លី​ពី​ន​៖ នេះ​បើ​តាម​រយៈ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNN បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមា​ន ២​រសៀល កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មាន​ករណី​គ្រោះ​រញ្ជួយ​ដី​មួយ ដែល​មាន​កម្រិត​រហូត​ដល់​ទៅ ៦.៨​រ៉ិ​ច​ទ័​រ បាន​ធ្វើការ​វាយប្រហារ នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន ដែល​ស្ថិត​នៅ​លើ​កោះ​Mindanao ក្នុង​ខេត្ត Davao del Sur​។

បើ​តាម​ប្រភព​ដ​ដែរ​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​បាន​ធ្វើ​អោយ មនុស្ស ៣​នាក់​បាន​ស្លាប់ ដោយ​ក្នុង​នោះ​មាន​ម្នាក់​ជា​ក្មេង​ស្រី អាយុ​ទើបតែ ៦​ឆ្នាំ​ប៉ុណ្ណោះ​។ ក្នុង​នោះ​សំណង់​អាគារ​ជា​ច្រើន ក៏​ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​ផង​ដែរ​៕

Advertisement