ហ្វេសប៊ុក៖ បញ្ហាចរាចរណ៍ គឺនៅតែជាកត្តាចោទនៅពេល បច្ចុប្បន្ន ជាពិសេសការមិនគោរពច្បាប់ចរាចរណ៍។ ហើយកាល ពីពេលកន្លងមក ក៏មានការបំពាក់កាំមេរ៉ាសុវត្ថភាពនៅតាម ភ្លើងស្តប់ ដើម្បីធ្វើការតាមដាននៅការបើកបរមិនគោរពច្បាប់។
ហើយនេះបើយោងតាមការគណនីហ្វេប៊ុកដែលមានឈ្មោះ Khuon Dyna បានសរសេរថា “សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនួសចរាចរណ៍នានា និងភ្លើងស្ដប់ …ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជួនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោល កាលពីម្សិលមិញ។ រូបភាព ពីលោក ប្រាក់ វ៉ាន់ដា និងបងផល្លី នគរបាលចរាចរណ៍ផ្លូវគោក”៕



