ហ្វេសប៊ុក៖ កាលពីមុននេះបន្តិច នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង បានសរសេរបញ្ជាក់ថា “ម្សិលមិញដោយសារតែជួយសម្របសម្រួលជនរងគ្រោះ មិនចង់ទៅប្រជុំយឺតខ្លាចខកណាត់ការងារ សុខចិត្តជិះpass app ទៅប្រជុំ ប៉ុន្តែអកុសលបានភ្លេច ipad នៅលើpass app នោះ។
ដោយមានឯកសារសំខាន់ៗនៅក្នុងនោះច្រើន សុំបងម្ចាស់pass app មេត្តាជួយប្រគល់ជូនខ្ញុំវិញផង ខ្ញុំនឹងមានជូនជាសាគុណ។ ហើយបើយកទៅលក់ ក៏ប្រើអត់បានដែរ ដោយសារជាប់ icloud ហើយ យើងអាចចុចបិទកំទេចចោលឯកសារពីទូរសព្ទដៃយើងបាន។ សំណូមពរហាងដែលទិញរបស់ចោរកម្មទាំងអស់ មិនគួរបន្តទៀតទេ ជាវប្បធម៌ជំរុញឲ្យមានចោរកម្មនៅក្នុងប្រទេសកាន់តែច្រើន។ គួររៀនធ្វើបុណ្យខ្លះ ជាគំរូល្អដល់អ្នកដទៃ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 095 777 888″៕

