Connect with us

ព័ត៌មានជាតិ

គិត​មក​ដល់​ម៉ោង​នេះ ថវិកា​សប្បុរស​ដែល​បរិច្ចាគ​ដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​ចំនួន 104,553,536$​និង 271,514,700​រៀល

ភ្នំពេញ​៖ ក្រោយ​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ពេល​កន្លង​មក ដើម្បី​ប្រមូល​ថវិកា​ក​ជួយ​ដល់​មន្ទីរពេទ្យ កាល់​ម៉ែ​ត អោយ​បាន​ធ្វើ​ទំនើប​កម្ម​។ ក្នុង​នោះ​ដែល បើ​តាម រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរបញ្ជាក់​ថា បន្ទាប់​ពី​ការ​អំពាវនាវ​របស់ខ្ញុំ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដល់ម៉ោង​១៧​ថ្ងៃ​ទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​សប្បុរសជន​ដែល​បាន​ចូលរួមបាន​ថវិកា​សរុប​ចំនួន​74,553,536$​និង​ជា​ប្រាក់​រៀល​ចំនួន​271,514,700​រៀល បើ​គិត​ទាំង​ថវិការដ្ឋ​30​លាន​ដុល្លារ​ផង មាន​ចំនួន​104,553,536$​និង 271,514,700​រៀល​។

សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល បាន​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជិ​វិត​មនុស្សតាម​រយៈ​ការ​ធ្វើ​ទំនើប​កម្មមន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ​ដែល​មានលក្ខណៈ​ទំនើប​និង​ពហុ​ឯកទេស​។ ដោយ​ថវិកា​ដែល​ទទួល​បាន​ល្មម​គ្រប់គ្រាន់​ដើម្បី​ចំណាយ​លើ​ការ​សាងសង់ និង​បំពាក់​សម្ភារៈ​បរិក្ខារ​សម្រាប់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រួច​ហើយ​ខ្ញុំ​សូម​ប្រកាស បញ្ចប់​ការ​ទទួលយក​នូវ​ការ​បរិច្ចាគ​ពីសប្បុរសជន​ចាប់ពី​ម៉ោង​១៩.00​ថ្ងៃ​ទី១៦​ខែធ្នូ​ឆ្នាំ​២០១៩​តទៅ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​សេចក្តីចំរើន​៕

Advertisement