ហ្វេសប៊ុក៖ នេះអាចជារឿងភ្ញាក់ផ្អើលមួយ ពីព្រោះតែនារីម្នាក់ បានធ្វើដំណើរអោយម៉ូតូដើរលេងតែម្នាក់ ជាង ៣០០គីឡូម៉ែត្រ។ ក្នុងនោះបើតាមគណនីហ្វេសប៊ុក Puth Thida បានសរសេរផងដែរថា “គឺថាចេញម៉ាTripនេះ មានអ្នកសួរនាំច្រើនxD ហ៊ានមេស? ម្នាក់ឯងមែន? តស៊ូម្លេះ? ដេកប៉ុន្មានយប់? ៩៥%ដែលមិនជឿថា ខ្ញុំទៅម្នាក់ឯង។
ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត (ភ្នំ១០០៥ ស្រុកវាលវែង) ខ្វះ៣០គីឡូម៉ែត្រ ដល់ព្រំប្រទល់ថៃ វិលល្ងាច ៣០០+គីឡូម៉ែត្រ សាច់ជិះ១៤-១៥ម៉ោង (ម៉ូតូគ្នាចាស់ៗxD) មានវគ្គជិះច្រលំផ្លូវទៅអូរសោម (កោះកុង) ទៀត ប្រៀវសាហាវ ខាតជិត ១ម៉ោងលេង Finally solo trip បានសម្រេច។
Believe me៖ គ្មានអីធំជាងតាំងចិត្តទេ គោលដៅច្បាស់ ជិះដោយតាំងចិត្ត ទីណាក៏អាចទៅដល់ មិចបាច់ចាំតែមានcameraល្អ ម៉ូតូល្អ លុយច្រើននោះទេ ត្រឹមអ្វីដែលខ្លួនឯងធ្វើនេះអោយខ្លួនឯងសប្បាយចិត្តទៅ គឺល្អបំផុតហើយ កុំចាំមានអ្វីៗគ្រប់យ៉ាងទើបចាប់ផ្តើមធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ឆ្លៀតពេល ធ្វើវាទាន់មានឪកាស បើគិតថាខ្លាចក្តៅ ខ្លាចហុយ ខ្លាចហត់ ខ្លាចគ្រោះថ្នាក់ ខ្លាចនោះខ្លាចនេះ អ្នកនឹងមិនដឹងទេថាពិភពលោកខាងក្រៅធំប៉ុនណ្ណាទេ Adventure oneway”៕



