Connect with us

ព័ត៌មានជាតិ

បុរស​ដែល​ត្រូវ​គេ​ចោទ​ថា​ចូល​បន្ទប់ទឹក​ស្រី​ថតរូប​នោះ បាន​ចេញ​មុខ​បកស្រាយ​ហើយ

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​រឿង​ចាប់​បាន​បុរស​ម្នាក់ ដែល​បាន​ចូល​បន្ទប់ទឹក​មនុស្ស​ស្រី ហើយ​បាន​ថតរូប​នោះ​។ ស្រាប់តែ​ពេល​នេះ សា​ម៉ី​ខ្លួន បាន​សរសេរ​បកស្រាយ​នៅ​ក្នុង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោយ​ក្នុង​នោះ​គណនី​របស់​គាត់​មាន ឈ្មោះ​ថា Em Seretrath Ma បាន​សរសេរ​បញ្ជាក់​ថា “​ខ្ញុំ​បាន​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ !​សូម​រលឹក​កាលពី​ថ្ងៃ​ទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែលជា ៨ យប់​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ម្នាក់ឯង​ដោយ​រថយន្ត​ពី​ភ្នំពេញ​មក​ផ្ទះ (​តាកែវ​) ។ លុះ​មក​ដល់​ចំណុច​គួរ​ស្រូវ ខ្ញុំ​បាន​ចូល​កា​រ៉ា​ស​សាំង PTT បំណង​ចាក់​សាំង តែ​ខ្ញុំ​បាន​ចូល​បន្ទប់ទឹក​សិន ។ ប៉ុន្តែ​ដោយ​ភ្លេច​មើល ខ្ញុំ​ក៍​ចូល​បន្ទប់ទឹក​នារី ពេល​ចូល​ទៅ​ដល់​ទើបបាន​ដឹង ហើយក៍​រៀប​ដើរ​ចេញ​មក​វិញ ស្រាប់តែ​មាន​បុរស​ៗ​ស្រែ​កថា “​រ៉ែ​ង​ធ្វើ​អី​” ។ ខ្ញុំ​មិន​បាន​តបត​ទេ គ្រាន់តែ​ដើរ​ចេញ ស្រាប់តែ​ពួក​គេ​រត់​មក​វាយ​ខ្ញុំ​តែ​ម្តង ខ្ញុំ​ខំ​រត់ឡើង​ឡាន​ដែរ តែ​រត់​មិន​ទាន់ ។ (​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​បាន​ធ្វើ​សកម្មភាព​លូច​ថត​ដូច​ការ​ចោទ​ទេ ហើយ​រូបភាព​នារី​ដែល​គេ​បង្ហោះ​នោះ​ក៍​មិនមែន​ថ្ងៃ​ទី ១៦ ធ្នូ​ដែរ​) ។ បក្សពួក​អ្នក​ដែល​វាយ​ខ្ញុំ គឺជា​កូនចៅ​ម្ចាស់​កា​រ៉ា​ស​សាំង​ទាំងអស់ មិនមែន​អ្នក​ជិតខាង​ទេ ។ ថៅកែ​នោះ​បាន​ឲ្យ​កូនចៅ​ចាប់​ខ្ញុំ​ចង ហើយ​វាយ​យ៉ាងដំណំ ។ ថៅកែ​រូប​នោះ​បាន​សំឡុត​សួរ​ខ្ញុំ​ថា តើ​អ្នក​ណា​ជួល​ខ្ញុំ​មក​អុកឡុក​កន្លែង​គាត់ ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​មិន​បាន​អុក​ឡុ​ង​ទេ ហើយក៍​គ្មាន​អ្នក​ណា​ជួល​ដែរ ។ ថៅកែ​បាន​បង្ខំ​ឲ្យ​ឆ្លើយ​ថា​អ្នក​ណា​ជួល គាត់​ឲ្យ​រួចខ្លួន តែបើ​មិន​ឆ្លើយ​ទេ នឹង​បន្ត​ឲ្យ​កូនចៅ​វាយ​រហូត​ដល់​ស្លាប់ ។ តែ​ខ្ញុំ​មិន​បាន​ឆ្លើយ​ទេ​ព្រោះ​មិន​មាន​អ្នក​ណា​ជួល​ទេ​។ ទីបំផុត ប៉ូ​លី​សបាន​មក​ដល់ ។ សូម​បញ្ជាក់​ថា “​បើ​ប៉ូ​លី​ស​មិន​បាន​មក​ដល់​ទេ ខ្ញុំ​ប្រហែលជា​ត្រូវ​កូនចៅ​ថៅកែ​វាយ​រហូត​ដល់​ស្លាប់​” ។ ខ្ញុំ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ​ព្រោះ​ខ្ញុំ​មិន​ចង់​វែង​ឆ្ងាយ តែ​ខ្ញុំ​សរសេរ​សារ​នេះ​ដើម្បី​កុំ​ឲ្យ​សាធារណ​:​ជន​ស្តាប់​តែ​ម្ខាង​ៗ ។ ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ
១. បើ​ខ្ញុំ​ខុស​ដូច​ការ​ចោទ​នេះ គួរតែ​ថៅកែ​ឃាត់ខ្លួន​ខ្ញុំ​ហើយ​បញ្ជូន​ឲ្យ​ប៉ូ​លី​ស ព្រោះ​ប្រទេស​មានច្បាប់ ។
២. ការ​ប្រើ​អំ​ហិង្សា​(​ឲ្យ​កូនចៅ​វាយ​ខ្ញុំ​ដូច​សត្វ​) ជា​បទល្មើស​ព្រហ្មទណ្ឌ ។ ថៅកែ​ដឹង​ច្បាប់​តែ​បំពាន​ច្បាប់​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ។
៣. ខ្ញុំ​ជា​មន្ត្រី​អប់រំ​ដែល​តែងតាំង​ដោយ​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ទ​ង្វើ​របស់​ថៅកែ​បំពាន​មន្ត្រី​របស់​សម្តេច ស្មើនឹង​បំពាន​សម្តេច​។
៤. ខ្ញុំ​ជា​មន្ត្រី​អប់រំ​ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ ព្រះករុណា​ជីវិត​ដំកល់​លើ​ត្បូង នរោត្តម សីហ​មុនី ។ ទ​ង្វើ​របស់​ថៅកែ​មក​លើ​ខ្ញុំ គឺ​បំពាន​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​។
៥. ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​ជា​គ្រូបង្រៀន​ទេ មានរឿង​អី​និយាយ​គ្នា​បាន តែ​លោក​ថៅកែ​មិន​បាន​ប្រាប់​ឲ្យ​កូនចៅ​ឈប់​វាយ​ខ្ញុំ​ទេ ។ ទ​ង្វើ​របស់​លោក​គឺ​មើលងាយ​គ្រូបង្រៀន លោក​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ​ក៍ដោយ​សារ​គ្រូបង្រៀន​ដែរ ។ *​សូម​បងប្អូន​គិតពិចារណា​តាម​ការ​គួរ ។ សូម​អរគុណ !”៕

Advertisement