វៀតណាម៖ នេះបើយោតាមរយៈផេកហ្វេសប៊ុករបស់សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា វីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន បានទទួលមេដាយមេស ពីការប្រកួតជើងឯងប៉េតង់ទ្វីបអាស៊ី ក្នុងវិញ្ញាសារវាយយកពិន្ទុ ដោយបានផ្តួលក្រុមកីឡាករថៃ។
ការប្រកួតពានរង្វាន់នេះ ត្រូវបានធ្វើឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម៕

