Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បាន​ធ្វើការ​ជំ​ទាស់​ចំពោះ​រឿង​រុះរើ​ស្ពានថ្មជំនាន់បារាំង នៅ​ខេត្តបាត់ដំបង​

បាត់ដំបង​៖ ក្រោយ​សាលាខេត្ត​បាត់ដំបង​ស្មើរ​សុំ​រុះរើ​ស្ពានថ្ម នៅ​ខេត្តបាត់ដំបង​ដែល​មាន​អាយុកាល ១០៣​ឆ្នាំ គឺ​សាង់សង តាំងពី​ជំនាន់​បារាំង​មក​ម្ល៉េះ​។

ស្រាប់តែ​ពេល​នេះ លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បាន​ធ្វើការ​ជំ​ទាស់​ចំពោះ​រឿង​នេះ​។ ដោយ​លោកស្រី​បាន​បញ្ជាក់​ថា ស្ពានថ្ម​ចាស់​បន្សល់​ពី​អ​ណា​និគម​បារាំង ស្ថិត​នៅ​មុខ​សាលាខេត្ត​បាត់ដំបង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង​នេះ ពុំគួរ​រុះរើ​នោះ​ឡើយ ដោយសារ​ស្ពាន​នេះ​មាន​អ​យុ​កាល​ដ៏​ចំណាស់​ជាង ១០០​ឆ្នាំ​មក​ហើយ​។ មួយវិញទៀត​ស្ពាន​នេះ ជា​សំណង់​បេតិកភណ្ឌ​ទីក្រុង​នៅ​សល់​តែ​មួយ​គត់​ក្នុង​ខេត្តបាត់ដំបង និង​នៅ​សល់​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និង​បរិស្ថាន​៕

Advertisement