Connect with us

ព័ត៌មានអន្តរជាតិ

ព្យាយាម​ចូល​គាស់​ទូរ ATM ចុង​ក្រោយ​ត្រូវ​ទ្វារ​សុវត្ថិភាព​បិទ​ជាប់​ដ​ដែរ (​មាន​វី​ដេ​អូ​)

ចិន​៖ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ក្នុង ប្រទេស​ចិន​បាន​ចេញផ្សាយ​អំពី​សកម្មភាព ចោរ​ម្នាក់ ដែល​ព្យាយាម​គាស់​ទូរ ATM ។ ហេតុការណ៍​មួយ​នេះ​កើតឡើង​នៅ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ​ចោរ​ម្នាក់​បាន​ព្យាយាម គាស់​នៅ​ទូរ ATM របស់​ធនាគារ​មួយ​កន្លែង​ក្នុង​ខេត្ត Shandong ។

ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​បាន​គាស់​ផង ស្រាប់តែ​ទ្វារ​សុវត្ថិភាព​បាន​បិទ ធ្វើ​អោយ​ចោរ​នោះ​មានការ​ភិតភ័យ ហើយ​បាន​យក​របស់​រឹង​ជិត នោះ​ធ្វើការ​វាយ​ទ្វារ​ដើម្បី​បាន​ចេញ​។ ខណៈ​ពេល​ទ្វារ​កំពុង​បិទ​នោះ កណ្តឹង​សុវត្ថិភាព ក៏​បាន​បញ្ចេញ សម្លេង​ផង​ដែរ​។ ទោះបីជា​ចោរ​នោះ​អាច​រត់​រួច​ពី​ទីតាំង​កើត ហេតុ​ខាងលើ ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​គេច​រួច​ប៉ូ​លី​ស ដ​ដែរ​៕

Advertisement