Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល៖ អត្ថបទ​នេះ​គឺ​សម្រាប់​ជា​ចំណេះដឹង​ដល់​កូន​ខ្មែរ អំពី​សាវតា​ខ្មែរ និង​ប្រទេស​វៀតណាម​

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ព្រាប កុ​ល បាន​ធ្វើការ​បង្ហាញ​នៅ​អត្ថបទ​មួយ​ដែល​ទាក់ទង​នឹង​ផែនទី ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​ក្នុង​នោះ​មាន​ខ្លឹម សារ​ទាំងស្រុង​ដូច​តទៅ​៖

អត្ថបទ​នេះ​គឺ​សម្រាប់​ជា​ចំណេះដឹង​ដល់​កូន​ខ្មែរ អំពី​សាវតា​ខ្មែរ និង​ប្រទេស​វៀតណាម​៖

១) រូបភាព​ផែនទី​ខាងឆ្វេង (​ពណ៌​ក្រហម​) ជា​អតីត​ផែនទី​ប្រទេស​កម្ពុជា ដែល​កាលនោះ គេ​ហៅ​ថា “​អាណាចក្រ​ខ្មែរ​”​។ ដូច​បងប្អូន​បានឃើញ​ផែនទី​ពណ៌​ក្រហម បញ្ជាក់​ថា ដែន​អាណាចក្រ​ខ្មែរ​មាន​ទំហំ​ធំ​ណាស់ គឺ​លាតសន្ធឹង​នៅ​ទូ​ទាំង​ទ្វីប​អា​សុ​ី (​ជាប់​ភូមា ម៉ា​ឡេ​សុ​ី ឥណ្ឌូ​ណេ​សុ​ី គ្រប​លើ​ថៃ​ទាំងស្រុង និង​ជាប់​ប្រទេស​ចិន និង​វៀតណាម​ខាងជើង ដែល​កាលនោះ​គេ​ហៅ​ថា “​ដៃ​វៀត​” (​ពណ៌​ស្វាយ​នៅ​ក្នុង​ផែនទី​)​។
+​កាលសម័យ​នោះ មាន​ប្រទេស ចំប៉ា ឬ​ចាម (​ពណ៌​ទឹកក្រូច​នៅ​ក្នុង​ផែនទី​)​។
+​ពេល​នោះ វៀតណាម ជា​កូន​ដែនដី​តូច​មួយ​ដែល​ជាប់​ព្រំដែន​ចិន ខ្មែរ និង ចំប៉ា​/​ចាម​។

២) រូបភាព​ផែនទី​ខាងស្តាំ (​ពណ៌​ត្រួយ​ចេក​) ជា​ផែនទី​ប្រទេស​វៀតណាម​បច្ចុប្បន្ន ដែល​បាន​លេប​យក​ដែនដី​ចំប៉ា ហើយ​ទទួល​បាន​លាភ​ធំ​ពី​បារាំង ដែល​បាន​ប្រគល់​កម្ពុជា​ក្រោម​ឱ្យទៅ​រដ្ឋបាល​វៀតណាម​គ្រប់គ្រង ដែល​ពេល​នោះ​ត្រូវ​គេ​ឱ្យឈ្មោះ​ថា “​ដែនដី​កូ​សង់​សុ​ី​ន​”​។ នៅ​ពេល​នោះ វៀតណាម​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រជាមតិ ដើម្បី​បង្រួម​បង្រួម​វៀតណាម (​ខាងជើង កណ្តាល និង​ខាងត្បូង​) ជា​ប្រទេស​វៀតណាម​តែ​មួយ ដែល​ជា​គំនិត​របស់ លោក ហូ ជី​មិ​ញ​។ ពេល​បោះ​ឆ្នោត​ប្រជាមតិ វៀតណាម​រៀបចំ​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន មក​ក្នុង​ទឹកដី​កូ​សង់​សុ​ី​ន (​កម្ពុជា​ក្រោម​) ជា​ច្រើន​លាន​នាក់ ដើម្បី​បោះ​ឆ្នោត​ឱ្យ​ឈ្នះ​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​បាន​ច្របាច់​បញ្ចូល​ទឹកដី​ទាំង​បី​ចំណែក រួម​ទាំង​កម្ពុជា​ក្រោម ជា​វៀតណាម​តែ​មួយ​។
ដូចដែល​យើង​មើលឃើញ​ក្នុង​ផែនទី​នេះ​ស្រាប់ នៅ​លើ​លោក​នេះ មាន​តែ​ប្រទេស​វៀតណាម​មួយ​ប៉ុណ្ណោះ ដែល​មាន​ផែនទី​រាង​ទ្រវែង ចម្លែក​ខុស​គេ ហើយ​ជាប់មាត់​សមុទ្រ​ពី​ខាងជើង​ដល់​ខាងត្បូង បត់​មក​ខាងលិច​។ សូ​ម្បី​តែ​កូន​កោះ​តូច​មួយ ដែល​នៅ​ជិតបង្កើយ​ជាមួយ​និង​ក្រុងកែប​របស់​យើង​ក៏​វៀត​ណា​លេប​យក​ដែរ​។ កោះ​ដ៏​តូច​ច្រឡឹង​នោះ ឈ្មោះ​ថា “​កោះត្រល់​”​។

៣) វៀតណាម ជា​ជាតិ​សាសន៍ ឈ្លាសវៃ និង​ពោ​ពេញ​ទៅ​ដោយ​ម​ហិច​តា​ចង់បាន​ទឹកដី​របស់​គេ​។ លោក ហូរ ជី​មុ​ិ​ញ គឺជា​វីរ​:​បុរស និង​ជា​គ្រូធំ​របស់​វៀតណាម ដែល​បាន​រៀបចំ គូសវាស និង​បង្ហាត់បង្រៀន​ដល់​ពលរដ្ឋ​របស់​ខ្លួន ឱ្យ​ចេះ​វិធី​ពង្រីក​ទឹកដី និង​សេដ្ឋកិច្ច​ទីផ្សារ ជា​ពិសេស​គឺ​សាមគ្គី​ជាតិ ឬ​ជាតិនិយម​។
មហិច្ឆតា ហូ ជី​មិ​ញ គឺ​គ្រប់គ្រង​ឥណ្ឌូចិន​ទាំងមូល​។ ពេល​នេះ ប្រទេស ឡាវ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ការ​បញ្ជារ​ដោយ​ប្រ​យ៉ោ​ល​ពី​វៀតណាម​រួច​ទៅ​ហើយ​។

៤) ខ្មែរ​គួរតែ​រៀន និង​ស្វែង​យល់​ពី​ជនជាតិ​វៀតណាម​ឱ្យ​បាន​ច្រើន ហើយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ការ​គ្រប់គ្រង​ច្បាប់​ឱ្យ​បាន​តឹង​រុ​ឹ​ង ម៉ឺងម៉ាត់ (​នីតិរដ្ឋ​) ជាមួយ​ជនបរទេស ជា​ពិសេស​ជាមួយ​ជន​អន្តោ​ប្រវេ​ស​វៀតណាម គឺជា​រឿង​សំខាន់​បំផុត​។ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ ដែល​កន្លង​មក គោលនយោបាយ​ខ្មែរ​មាន​ភាព​ធូររលុង បូក​នឹង​ការ​ធ្វើ​ច្បាប់​សញ្ជាតិ​ថ្មី និង​សន្ធិសញ្ញា​បំពេញបន្ថែម ខណ​:​ដែល​ខ្មែរ​កំពុង​មាន​ទំនាស់​នយោបាយ និង​ខ្វះ​ឯកភាព​ជាតិ បាន​ផ្តល់​អំណោយផល​យ៉ាងច្រើន​ដល់​ជនជាតិ​វៀតណាម​។ ការ​វិវត្តន៍​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​កាន់តែ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​។

សូម​ជួយ Share និង Tag friends ឱ្យ​បាន​ច្រើន​ផង​??

Advertisement